1. គោលការណ៍ សម្រកទម្ងន់

មុននឹងអនុវត្តវិធីសាស្ត្រសម្រកទម្ងន់បែបវិទ្យាសាស្ត្រ អ្នកគួរតែដឹងពីគោលការណ៍មូលដ្ឋានខាងក្រោម។ នៅពេលដែលអ្នកយល់ និងអនុវត្តតាមគោលការណ៍ននេះទើបអ្នកអាចសម្រកទម្ងន់ដោយសុវត្ថិភាព ដោយមិនប៉ះពាល់ដល់សុខភាព៖

(រូបភាពតំណាង)

  • សម្រកជាតិខ្លាញ់លើស៖

ជាតិខ្លាញ់លើសកកកកុញច្រើននៅក្នុង viscera និងកន្លែងផ្សេងទៀតលើរាងកាយបណ្តាលអោយមានហានិភ័យកើតជំងឺរ៉ាំរ៉ៃកាន់តែកើនឡើង។  ដូច្នេះ គោលការណ៍មូលដ្ឋានបំផុតសម្រាប់សម្រកទម្ងន់ដែលអ្នកគួរដឹងគឺការសម្រកជំនួនខ្លាញ់ជំនួសអោយសម្រកជាតិទឹក។ គោលការណ៍នេះគឺសមស្របជាមួយនឹងយន្តការសរីរវិទ្យាធម្មតា ដូច្នេះវានឹងមិននាំឱ្យមានផលប៉ះពាល់ដូចជាអស់កម្លាំង ការខ្សោះជាតិទឹក ការរំលាយអាហារមិនមានភាពប្រក្រតីជាដើម។

នៅពេលដែលរាងកាយមិនស្រូបយកជាតិខ្លាញ់និងកាបូអ៊ីដ្រាតពីខាងក្រៅ ចំនួនជាតិខ្លាញ់ដែលផ្ទុកនៅនឹងត្រូវបានដុតររំលាយជាបន្តបន្ទាប់ និងបង្កើតជាថាមពល។ ដូច្នេះអ្នកនឹងមិនមានអារម្មណ៍ឃ្លាន ហើយអារម្មណ៍ឃ្លាននៅពេលនេះក៏ត្រូវបានកាត់បន្ថយដែរ។ ទន្ទឹមនឹងនោះ ថាមពលដែលបានបង្កើតក៏មានឥទ្ធិពលបង្កើនដំណើរការឈាមរត់ បង្កើនល្បឿនរំដោះជាតិខ្លាញ់។

ជាតិខ្លាញ់ត្រូវបានបំបែកជាតូចៗ នៅពេលទៅដល់ថ្លើម ពួកវានឹងត្រូវបានរំលាយទៅជាថាមពលសម្រាប់រាងកាយប្រើប្រាស់ ឬបញ្ចេញតាមរយៈប្រព័ន្ធបញ្ចេញចោល។

  • សម្រកទម្ងន់គឺជាដំណើរការយូរអង្វែង៖

សម្រក​ទម្ងន់​គឺ​ជា​ដំណើរ​​យូរអង្វែង​មួយ​ដែល​ត្រូវ​ការ​ពេល​វេលាដើម្បីអនុវត្ត។ ដូច្នេះ​ អ្នក​ត្រូវ​មាន​ការ​អត់​ធ្មត់ និង​ខិតខំ​ប្រឹងប្រែង។ គោលដៅមួយដែលសម្រកទម្ងន់មិនសមស្រប ឬពិបាកពេកនឹងធ្វើឱ្យការខិតខំប្រឺងប្រែងម្រកសទម្ងន់របស់អ្នកធ្លាក់ចុះដោយមិនមានហ្វ្រាំង។ នៅពេលនេះ អ្នកនឹងងាយ​បោះបង់​ហើយ​បណ្តោយ​ខ្លួន​ចោល។

ដូច្នេះ អ្នកគួរតែបង្កើតគំរោងសម្រកទម្ងន់សមស្របសម្រាប់ខ្លួនឯង ដើម្បីអាចអនុវត្តវាបាន។

2. វិធីសាស្រ្តសម្រកទម្ងន់បែបវិទ្យាសាស្ត្រ

សម្រក​ទម្ងន់​លឿន ប៉ុន្តែ​មិនទុកនៅផល​ប៉ះពាល់​ដ៏​គ្រោះថ្នាក់ ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​សម្រក​ទម្ងន់បែប​វិទ្យាសាស្ត្​ដែល​អ្នក​អាច​អនុវត្ត​បាន៖

ហាត់ប្រាណឱ្យបានទៀងទាត់៖

ហាត់ប្រាណឱ្យបានទៀងទាត់នឹងអោយជួយអ្នកដុតបំផ្លាញជាតិខ្លាញ់លើសដែលផ្ទុកនៅក្នុងរាងកាយ។ អ្នកគួរតែជ្រើសរើសមួយក្នុងចំណោមលំហាត់ទាំងនេះ៖

 

  • Aerobic៖ គឺជាកីឡាដែល​ជួយ​អ្នកលេង​សម្រក​ខ្លាញ់​ក្បាលពោះ​យ៉ាង​មាន​ប្រសិទ្ធភាព។ លំហាត់ទាំងអស់នេះត្រូវធ្វើការចលនាច្រើនដើម្បីចំណាយថាមពល។
  • លើកទម្ងន់៖ លំហាត់ប្រាណលើកទម្ងន់មានប្រសិទ្ធភាពអភិវឌ្ឍបណ្តុំសាច់ដុំ និងជួយពង្រឹងឆ្អឹង ដោយហេតុនេះធ្វើឱ្យរូបរាងមានភាពរឹងមាំ។ ទន្ទឹមនឹងនោះ លំហាត់នេះធ្វើឱ្យអ្នកដុតកាឡូរីច្រើន ដើម្បីជួយសម្រកទម្ងន់។ នៅពេល​ចាប់ផ្តើម អ្នក​គួរតែ​ហាត់ប្រាណ​ក្នុង​កម្រិត​មធ្យម​ ប្រហែល​ 3 ដង​ក្នុង​មួយ​សប្តាហ៍​។
  • ហាត់ gym៖ ចលនារាងកាយក្នុងការហាត់ gym នឹងមានប្រសិទ្ធភាពដល់គ្រប់ផ្នែករបស់រាងកាយ។ ដូច្នេះ នៅពេលដែលសាច់ដុំធ្វើចលនានឹងធ្វើអោយជាតិខ្លាញ់លើសនឹងត្រូវដុតបំផ្លាញ។ ដើម្បីជៀសវាងការរងរបួស មុនពេលហាត់ អ្នកគួរតែជួបជាមួយគ្រូបង្ហាត់ ដើម្បីទទួលបានការណែនាំអំពីពេលវេលា លំហាត់ប្រាណ ល្បឿន និងសភាពទម្ងន់។
  • ធ្វើសកម្មភាពគ្រប់ពេលវេលាគ្រប់ទីកន្លែង៖ ក្រៅពីម៉ោងហាត់ប្រាណបានគំរោងទុក អ្នកគួរតែធ្វើចលនានៅពេលណាដែលអាចធ្វើទៅបានដូចជា៖ ឡើងជណ្តើរ ធ្វើកិច្ចការផ្ទះជាដើម…

(រូបភាពតំណាង)

ហាត់ប្រាណគឺជាវិធីសាស្ត្រសម្រកទម្ងន់ ដុតបំផ្លាញជាតិខ្លាញ់ដ៏មានប្រសិទ្ធភាព។ ដូច្នេះហើយ អ្នកគួរតែមានគំរោងហាត់ប្រាណសមស្រប ដើម្បីចៀសវាងការហាត់ប្រាណហួសម្លាំងដែលនាំឱ្យហត់នឿយនិងរបួសជាដើម។

អាហារូបត្ថម្ភបែបវិទ្យាសាស្ត្រ៖

ទន្ទឹមនឹងការ​ហាត់​ប្រាណ​ជា​ប្រចាំ ​អាហាររូបត្ថម្​បែប​វិទ្យាសាស្ត្រ​នឹង​ជួយ​អ្នក​សម្រក​ទម្ងន់​យ៉ាង​មាន​ប្រសិទ្ធភាព។ ដោយផ្អែកលើវិធានការខាងក្រោម អ្នកអាចបង្កើតគំរោងអោយខ្លួនឯងនូវរបបអាហារដែលមានសុខភាពល្អ៖

  • កុំអត់អាហារឬរំលងចោលពេលអាហារ៖ ដោយសារតែនៅពេលរាងកាយអ្នករំលងចោលពេលអាហារ រាងកាយនឹងបាត់បង់ការគ្រប់គ្រងក្នុងការបរិភោគអាហារនៅពេលក្រោយ។ រឿងនេះនឹងមិនជួយកាត់បន្ថយកាឡូរីទេ ប៉ុន្តែថែមទាំងធ្វើឱ្យសុខភាពរបស់អ្នកមានបញ្ហាផងដែរ។ ដូច្នេះហើយ ដើម្បីឲ្យរាងកាយដុតបំផ្លាញកាឡូរីបានយ៉ាងងាយស្រួលប៉ុន្តែនៅតែមិនឃ្លាន អ្នកគួរតែបែងចែកអាហារជាតូចៗ ប្រហែល 6 ពេលក្នុងមួយថ្ងៃ។
  • ការទទួលទានអំបិលច្រើនពេកនឹងធ្វើឱ្យរាងកាយរក្សាជាតិទឹកនិងហើម។ អ្នក​គួរ​មាន​ទម្លាប់​ញ៉ាំ​អាហារ​មិនសូវមានរស់ជាតិ។
  • ញ៉ាំផ្លែឈើនិងបន្លែខៀវខ្ចីឲ្យបានច្រើន៖ បរិមាណជាតិស្ករនៅក្នុងផ្លែឈើនឹងជួយអ្នកកាត់បន្ថយការឃ្លានជាតិផ្អែម។ ទន្ទឹមនឹងនេះ ផ្លែឈើនិងបន្លែខៀវស្រស់គឺជាអាហារដែលមានកាឡូរីទាប សម្បូរទៅដោយជាតិសរសៃ និងវីតាមីនសំខាន់ៗសម្រាប់រាងកាយ។ ការទទួលទានអាហារទាំងនេះនឹងជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតលឿនជាងមុន។
  • កាត់បន្ថយការទទួលទានសាច់ខ្លាញ់ បរិភោគសាច់សុទ្ធដូចជា៖ សាច់មាន់ សាច់គោ…។ សាច់សុទ្ធមានប្រូតេអ៊ីនច្រើនជួយអ្នកអភិវឌ្ឍសាច់ដុំ ទន្ទឹមនឹងនោះ ពេលទទួលទាន វានឹងធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ដោយហេតុនេះកាត់បន្ថយកាឡូរីដែលអ្នកទទួលបានពីអាហារជារៀងរាល់ថ្ងៃ។
  • ញ៉ាំគ្រាប់ធញ្ញជាតិឲ្យបានច្រើន និងកាត់បន្ថយបរិមាណម្សៅក្នុងរបបអាហារ៖ អាហារដែលមានផ្ទុកជាតិម្សៅច្រើនតែងតែបង្កើនជាតិស្ករក្នុងឈាម បង្កើនការឃ្លាន និងនាំឲ្យប្រឈមនឹងជំងឺធាត់។ ដូច្នេះហើយ អ្នកគួរតែញ៉ាំគ្រាប់ធញ្ញជាតិដូចជា៖ នំបុ័ងខ្មៅ អូតrye… ដើម្បីឱ្យកាន់តែមានថាមពលនិងឆ្អែតបានយូរ។
  • ផឹកទឹកឲ្យបានច្រើន៖ មុនពេលញ៉ាំអាហារ អ្នកគួរតែផឹកទឹកមួយកែវ ដើម្បីដំណើរការរំលាយអាហារបានលឿនជាងមុន ម្យ៉ាងទៀតជួយដុតបំផ្លាញកាឡូរីជាច្រើន។
  • ដឹងពីមាតិកាកាឡូរីនៃអាហារនីមួយៗ ពីពេលនោះរៀបចំគំរោងរបបអាហារអោយបានសមស្រប។ អនុវត្តគំរោងនោះអោយបានត្រឹមត្រូវហើយកាត់បន្ថយអាហារសម្រន់។

គេងឱ្យបានគ្រប់គ្រាន់៖

ហានិភ័យនៃការធាត់របស់អ្នកនឹងកើនឡើង ប្រសិនបើអ្នកតែងតែស្ថិតក្នុងស្ថានភាពគេងមិនលក់។ ដោយសារតែកង្វះនៃការគេងធ្វើឱ្យអ័រម៉ូន Leptin មិនអាចផលិតបានគ្រប់គ្រាន់ ដែលជាហេតុបង្កើនការឃ្លាននិងចង់ញុាំ។ ដូច្នេះហើយ ការ​គេង​ឱ្យបាន​គ្រប់គ្រាន់​គឺជា​វិធីសាស្ត្រ​សម្រក​ទម្ងន់បែប​វិទ្យាសាស្ត្រនៅផ្ទះ​ដ៏​មាន​ប្រសិទ្ធភាព​។ ក្រៅពីនេះ ការគេងឱ្យបានគ្រប់គ្រាន់ក៏ជួយឱ្យរាងកាយបានសម្រាក និងយកថាមពលឡើងវិញបានលឿនបន្ទាប់ពីការងារនឿយហត់ពេញមួយថ្ងៃ។

(រូបភាពតំណាង)

មុនពេលចូលគេង អ្នកគួរតែកាត់បន្ថយការប្រើទូរស័ព្ទ កុំព្យូទ័រ… ឧបករណ៍អេឡិចត្រូនិកនឹងបញ្ចេញពន្លឺពណ៌ខៀវដែលរារាំងអ័រម៉ូន Melatonin ដែលនាំឱ្យពិបាកក្នុងការគេង។

ប្រើ combo សម្រកទម្ងន់ J – 4X៖

ទន្ទឹមនឹងវិធីសាស្រ្តសម្រកទម្ងន់បែបប្រពៃណី នាពេលបច្ចុប្បន្នស្ត្រីជាច្រើនប្រើវិធីសាស្ត្រសម្រកទម្ងន់ជាមួយនឹងថ្នាំសម្រកទម្ងន់។ ប៉ុន្តែ​មិន​ថា​ជា​ថ្នាំ​សម្រក​ទម្ងន់ឬប្រភេទ​ថ្នាំណាមួយឡើយ​ មុន​នឹង​អ្នក​ទិញ​។ អ្នកគួរតែចំណាយពេលស្វែងយល់ និងដឹងពីវា។ នៅក្នុងយុគសម័យព័ត៌មានអ៊ីនធឺណិតដូចពេលនេះ។ អ្នកអាចស្វែងរកប្រភពព័ត៌មានដែលអាចទុកចិត្តបានពីផលិតផលនៅលើអ៊ីនធឺណិត។

ឧទាហរណ៍គឺគេហទំព័រស្រាវជ្រាវវិទ្យាសាស្ត្រ មន្ទីរពេទ្យ វេជ្ជសាស្រ្ដ គេហទំព័ររដ្ឋាភិបាល។ គេហទំព័រសាធារណៈរបស់ក្រុមហ៊ុនដែលផលិតថ្នាំសម្រកទំងន់។ ឬធ្វើតាមការណែនាំ និងការចែករំលែករបស់តារាល្បីៗ

* ផលិតផល Combo J-4X របស់ Jinhea ជាផលិតផលសុទ្ធពីប្រទេសកូរ៉េ ដែលមានសារធាតុផ្សំពីធម្មជាតិ មិនបង្កផលប៉ះពាល់ទន្ទឹមនឹងនេះ នាំមកនូវប្រសិទ្ធភាពក្នុងការសម្រកទម្ងន់និងរំលាយជាតិខ្លាញ់។

វិធីសាស្រ្តសម្រកទម្ងន់បែបវិទ្យាសាស្ត្រដែល Jinhea ទើបតែចែករំលែកក្នុងអត្ថបទ សង្ឃឹមថាអាចជួយអ្នកបាន។ ដើម្បីនាំមកនូវលទ្ធផលល្អ អ្នកគួរតែជ្រើសរើសវិធីសាស្ត្រសមស្របសម្រាប់ខ្លួនឯង ទន្ទឹមនឹងនេះអ្នកក៏អាចរួមផ្សំវាជាមួយគ្នាបានផងដែរ។ បន្ថែមពីលើការរៀបចំគំររោងហាត់ប្រាណ និងទទួលទានអាហារត្រឹមត្រូវ អ្នកគួរតែខិតខំប្រឹងប្រែងសម្រកទម្ងន់និងតស៊ូរហូតដល់ទីបញ្ចប់។