មិនថាស្ថិតក្នុងអាយុ U40 ឬសូម្បីតែ U70 នោះទេ អ្នកនៅតែមានឱកាសត្រលប់ទៅរកសម្រស់កាលពី 10 ឆ្នាំមុនដោយបច្ចេកវិទ្យារឹតបន្តឹងស្បែកជាមួយនឹងសរសៃមាស 24k សុទ្ធ 99,99% នោះគឺជាការពិត។
នៅពេលគ្រប់យ៉ាងមានស្ថេរភាព មនុស្សស្រីចាប់ផ្តើមគិតច្រើនអំពីការស្វែងរកសេចក្តីសុខនិងការសំរាកលំហែសម្រាប់រាងកាយ។ ទោះយ៉ាងណាក៏ដោយ នេះគឺជាពេលវេលាដើម្បីប្រឈមមុខនឹងការផ្លាស់ប្តូរដែលមិនឈប់មិនឈររបស់ច្បាប់នៃការបង្កើត។នៅរយៈពេលនេះ មនុស្សស្រីតែងតែស្តាយក្រោយចំពោះពេលវេលាកាលពីទើបតែពេញក្រមុំ ជាពិសេសគឺភាពវ័យក្មេងនិងសម្រស់ស្រស់ស្អាតកាលពីពេលមុន។ រាល់ស្នាមជ្រីវជ្រួញនៅជ្រុងបបូរមាត់ ស្នាមជ្រួញកន្ទុយភ្នែក ដក់ក្រោមភ្នែក អុជខ្មៅ…ល.ល… … គឺជាការព្រមានចំពោះរូបរាងខាងក្រៅដែលលែងស្រស់ស្អាតទន់ភ្លន់តែជំនួសឱ្យរឿងទាំងនោះគឺស្ថានភាពនៃភាពចាស់ ទោះបីជាប្រើគ្រឿងសំអាងថ្លៃៗ តុបតែងមុខយ៉ាងប៉ុនប្រសប់យ៉ាងណាក៏ដោយ ក៏ពិបាកអាចបិទបាំងបញ្ហាទាំងនោះបានដែរ។ ដូច្នេះនៅពេលធ្លាក់ក្នុងស្ថានភាពខាងលើ គ្មាននរណាម្នាក់គិតថាខ្លួនឯងនឹងអាចត្រលប់ទៅរកភាពស្រស់ស្អាតក្មេងជាងវ័យដូចកាលពីមុនបានយ៉ាងងាយស្រួលនោះឡើយ។
ដោយសារតម្រូវការចង់ក្មេងមកវិញរបស់មនុស្សគ្រប់គ្នាមួយថ្ងៃកាន់តែកើនឡើង បច្ចេកវិទ្យាធ្វើឱ្យស្បែកក្មេងជាងវ័យរីកចំរើនឥតឈប់ឈរដើម្បីបំពេញតម្រូវការតាមលក្ខណៈវិនិច្ឆ័យនៃសុវត្ថិភាពក្នុងការថែរក្សាសម្រស់ប្រកបដោយប្រសិទ្ធភាពខ្ពស់និងរក្សាបាននូវលទ្ធផលរយៈពេលយូរអង្វែង។ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យខាងលើ បច្ចេកវិជ្ជាថែរក្សាសម្រស់ដោយសរសៃមាស 24k សុទ្ធ 99,99% បានកើតមក ជួយឱ្យមនុស្សស្រីគ្រប់គ្នាយកមកវិញនូវសម្រស់ក្មេងជាងវ័យអោយក្លាយជាការពិតដោយគ្មានសញ្ញានៃភាពចាស់ ទៀតឡើយ។
យន្តការនៃសកម្មភាពរបស់ សរសៃមាស 24k សុទ្ធ
គ្មាននរណាម្នាក់អាចបដិសេធនូវគុណតម្លៃនិងសារៈសំខាន់របស់មាសនៅក្នុងជីវិតរស់នៅបានឡើយ។ បើនិយាយពីមុខងារព្យាបាលជំងឺវិញ មាសត្រូវបានគេស្គាល់ថាមានសមត្ថភាពបន្សាបជាតិពុល ជំរុញចរន្តឈាមនិងប្រឆាំងការរលាកសម្រាប់រាងកាយ។ មាសដែលបានរំលឹកដល់នៅទីនេះមិនមែនជាមាសគ្រឿងអលង្ការនៅលើទីផ្សារឡើយ។
មាសដែលប្រើក្នុងរូបសាស្រ្តគឺជាមាសណាណូ មិនមានលាយសារធាតុគីមី មិនមានជាតិសំណនិងជាមាសសុទ្ធ។ ដោយមានលក្ខណៈសម្បត្តិសមស្របសម្រាប់រាងកាយរបស់មនុស្ស មាសសុទ្ធគឺជាលោហៈដែលមិនត្រូវអុកស៊ីតកម្មដូច្នេះមានឥទ្ធិពលការពារស្បែកប្រឆាំងនូវរាល់ផលប៉ះពាល់នៃភាពចាស់។ ដូច្នេះ មាសត្រូវបានជ្រើសរើសយកមកប្រើក្នុងបច្ចេកវិទ្យាកែសម្ផស្សដោយសារតែសមត្ថភាពអាចស្តារឡើងវីញនូវបញ្ហាស្រអាប់ជាំនិងអាចម៍រុយនៅលើស្បែក។
រាល់សរសៃមាសណាណូ 24k នៅពេលត្រូវបានចាក់បញ្ចូលទៅក្នុងស្បែកនឹងបង្កើតម៉ាទ្រីសស្រទាប់សំណាញ់ជីវសាស្រ្តលើកដំឡើងនិងជួយស្តាររចនាសម្ព័ន្ធកូឡាជែន – អេឡេស្ទីនដែលត្រូវបានដាច់បាក់និងរលុងយារធ្លាក់ដោយសារដំណើរការនៃភាពចាស់។ គ្រប់សរសៃមាសបានបង្កើតនូវប្រតិកម្មនៅនឺងកន្លែង បង្កើនមីក្រូជីវសាស្រ្ត បង្កើនស្រទាប់ ជាលិកា granulation និង fibroblasts រារាំងការបង្កើតរ៉ាឌីកាល់សេរីដើម្បីជួយការពារស្បែកកេចផុតពីការអុកស៊ីតកម្ម ជំនួយស្បែកជ្រៅពីខាងក្នុង។
ប្រសិទ្ធភាពធ្វើឱ្យស្បែកក្មេងជាងវ័យរបស់សរសៃមាស 24k សុទ្ធ
ត្រឹមតែមួយដងចាក់ការបញ្ចូលអាចជួយព្យាបាល 3 បញ្ហានៃ ភាពចាស់ របស់ស្បែកដូចជា៖ រឹតបន្តឹងស្បែក លើកសាច់ដុំ ដែលបានយារធ្លាក់ លុបបំបាត់ស្នាមជ្រីវជ្រួញនិងស្រអាប់ខ្មៅនៅលើផ្ទៃស្បែក។ ស្បែករលុង យារធ្លាក់ថ្ពាល់ទាំងសងខាង បឿចង្ការ…ល។ល… នឹងត្រូវបានដំឡើង ផ្តល់នូវអារម្មណ៍ពេញលេញនិងរលើបរលោងដោយមិនចាំបាច់វះកាត់។ ស្នាមជ្រីវជ្រួញនៅជ្រុងបបូរមាត់ ថ្ងាស ផ្នត់ច្រមុះថ្ពាល់ ស្នាមជ្រួញកន្ទុយភ្នែក ជើងក្អែក…ល។ល… ត្រូវបានលុបនិងបំពេញប្រកបដោយធម្មជាតិ។ គ្រប់សារធាតុចិញ្ចឹមនៃសារធាតុណាណូមាស ជួយឱ្យស្បែកត្រូវបានចិញ្ចឹមបំប៉នដើម្បីធ្វើអោយប្រសើរឡើងនូវស្ថានភាពស្បែកដែលមិនស្មើពណ៌គ្នា រក្សាភាពទន់រលោងនិងតឹងណែន។
ជាពិសេសនៅក្រោមឥទ្ធិពលរបស់ណាណូមាស 24k សំណុំស៊ុមដែលជួយទ្រទ្រង់រចនាសម្ព័ន្ធស្បែកត្រូវបានអូសបន្លាយ ដូច្នេះប្រសិទ្ធភាពរឹតបន្តឹងស្បែកត្រូវបានរក្សាទុកក្នុងរយៈពេលយូរ។ នេះគឺជាវិធីសាស្រ្តដែលមិនចាំបាច់វះកាត់ មិនមានការឈឺចាប់និងមិនចាំបាច់បង់ខាតពេលវេលាសម្រាកព្យាបាល។ គ្រាន់តែសាកល្បងមួយកញ្ចប់ ស្បែកនឹងក្មេងជាងវ័យដល់ទៅ 10 ឆ្នាំ ជួយឱ្យនារីៗទទួលបានសម្រស់ដូចកាលពីពេញក្រមុំរបស់ខ្លួនឯងមកវិញ។ ភាពស្រស់ស្អាតបែបធម្មជាតិនិងនិរន្តរភាពមិនរឹងដូចពេលធ្វើការវះកាត់យកជាលិកាសាច់ដុំចេញឡើយ មិនចាំបាច់ធ្វើជាច្រើនដងដូចជាវិធីសាស្រ្តធ្វើអោស្បែកក្មេងជាងវ័យ ធម្មតា។
ការប្រើប្រាស់រាល់ប្រភេទផលិតផលថែរក្សាស្បែកក៏មានភាពចាំបាច់ផងដែរដូចជាប្រភេទ Serum Face Life Collagen 24K ដែលមានខ្លឹមសារសរសៃមាសណាណូ 24k ដូច្នេះពិតជាមានប្រយោជន៍ខ្លាំងក្នុងការរារាំងដំណើរការនៃភាពចាស់ ធ្វើអោយស្បែកភ្លឺថ្លា បន្សាបជាតិពុលនិងព្យាបាលរបួស។ បន្ទាប់ពីព្យាបាលដោយប្រើមាសណាណូ គ្រប់កោសិកាស្បែកនឹងត្រូវបានរចនាសម្ព័ន្ធឡើងវិញ គ្រប់គ្រងការបញ្ចេញជាតិខ្លាញ់បានយ៉ាងល្អ ជួយឱ្យស្បែករក្សាបានជាតិទឹក ហាប់ណែន តឹងម៉ត់និងការពារអាឡែរហ្សី។
រូបភាពផលិតផល Face Life Collagen 24K
គ្រឿងផ្សំ៖ មាសណាណូ ប្រទានកន្ទុយក្រពើ natri hyaluronate, nicotinamide, ស្នែងក្តាន់ យិនស៊ិន ខ្លឹមសាររុក្ខជាតិពីដំឡូងបារាំង ឆឺរី ប៉េងប៉ោះ សណ្តែក…ល។ល… ទន្ទឹមនឹងនេះរួមបញ្ចូលគ្នាជាមួយប្រូតេអ៊ីន ស្បែកនឹងត្រូវបានផ្តល់នូវខ្លឹមសារមានតម្លៃយ៉ាងពេញលេញទាំងមានប្រសិទ្ធិភាពធ្វើឱ្យស្បែកក្មេងជាងវ័យ រឹតបន្តឹងស្បែក លើកសាច់ដុំ តឹងរលោងនិងស្រស់ថ្លាថែមទាំងជួយជំរុយដល់ការផលិតសារធាតុចិញ្ចឹមដោយឯកអែងយ៉ាងមានសុខភាពល្អដល់រាងកាយ ប្រឆាំងនឹងសញ្ញានៃភាពចាស់របស់អាយុនិងផលប៉ះពាល់អាក្រក់ពីបរិស្ថាន។
ជាមួយនឹងប្រសិទ្ធិភាពខាងលើ បច្ចេកវិទ្យារឹតបន្តឹងស្បែកដោយសរសៃមាស 24k សុទ្ធ 99,99% ជួយអោយបងប្អូននារីត្រលប់ទៅរកភាពវ័យក្មេងវិញ។ ជាមួយ សរសៃមាស 24k វ័យក្មេងស្រស់ស្អាតហើយពេលវេលាមិនមែនជារឿងពិបាកអ្វីទៀតឡើយ។