ហេតុអ្វីចាំបាច់ត្រូវបំពេញបន្ថែម collagen ធម្មជាតិអោយរាងកាយ?
ហេតុផលដែលមនុស្សជាច្រើននាពេលបច្ចុប្បន្ននេះកំពុងសម្រុកទៅទទួលទានអាហារបំប៉ន collagen គឺដោយសារការផ្សព្វផ្សាយដ៏ទូលំទូលាយអធិកអធមរបស់គេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក នៃប្រេនណែមអំពីអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ collagen សម្រាប់សុខភាពនិងសម្រស់ស្បែក។
បំពេញបន្ថែម Collagen ធម្មជាតិជួយឱ្យស្បែកតឹង ម៉ត់រលោង (រូបភាពតំណាង)
វិទ្យាសាស្រ្តបានរកឃើញថា Collagen ជួយថែរក្សាសុខភាពរបស់ឆ្អឹង ឆ្អឹងខ្ចី សរសៃចង សរសៃឈាម ចក្ខុវិញ្ញាណរបស់ភ្នែក សក់ ក្រចកដៃ ក្រចកជើង.. ព្រោះវាមានចំនួន 25% នៃចំនួនប្រូតេអ៊ីនសរុបរបស់រាងកាយ។ ចំពោះស្បែកវិញ វត្តមានរបស់ Collagen មានដល់ទៅ 70% ដូច្នេះ Collagen ដើរតួយ៉ាងសំខាន់ក្នុងការរក្សាអោយបណ្តាញរចនាសម្ព័ន្ធស្បែកឱ្យរឹងមាំ ជួយរក្សាភាពយឺត តឹងរលោងនិងហាប់ណែនរបស់ស្បែក។
ការសិក្សាស្រាវជ្រាវក៏បង្ហាញផងដែរថា កូឡាជែនធម្មជាតិនៅក្នុងរាងកាយនឹងរក្សាបានស្ថេរភាពនិងរឹងមាំចាប់ពីអាយុ 25 ឆ្នាំតទៅ។ ចាប់ពីអាយុ 25 ឆ្នាំ ពួកវាចាប់ផ្តើមថយចុះនាំឱ្យស្បែកជ្រីវជ្រួញ និងយារធ្លាក់។
គោលការណ៍នៃតុល្យភាពបើ “ខ្វះ” ត្រូវតែ “បំពេញបន្ថែម” នោះហើយជាមូលហេតុដែលការបន្ថែមកូឡាជែនជួយឱ្យស្បែករក្សាសំណើម ហាប់ណែន និងក្មេងជាងវ័យជារៀងរាល់ថ្ងៃ។
វិធីបំពេញបន្ថែម collagen ធម្មជាតិដល់ស្បែកជាមួយនឹងអាហារបំប៉ន
ដើម្បីថែរក្សាអោយស្បែកឱ្យតែងតែក្មេង និងស្រស់ស្អាតជានិច្ច ការបន្ថែម Collagen គឺជាអ្វីដែលយើងត្រូវធ្វើ។ បច្ចុប្បន្ននេះ ការបំពេញបន្ថែម collagen សុវត្ថិភាព និងងាយស្រួលបំផុត នោះគឺតាមរយៈអាហារដែលយើងទទួលទានជារៀងរាល់ថ្ងៃ។ ខាងក្រោមនេះជាអាហារនាំមុខដែលចាំបាច់ដើម្បីបំពេញបន្ថែម Collagen ធម្មជាតិដល់រាងកាយ៖
- បន្លែពណ៌បៃតងលក្រាស់ជួយបំពេញបន្ថែម collagen យ៉ាងសម្បូរបែប
រូបភាពដំណាង
បន្លែដែលមានពណ៌បៃតងក្រាស់ដូចជា spinach ស្ពៃក្តោប ត្រពាំងបារាំង ផ្កាខាត់ណា.. ផ្ទុកសារធាតុចិញ្ចឹមជាច្រើនដូចជាវីតាមីន សារធាតុរ៉ែនិងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយការពាររ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ បង្កើនភាពស៊ាំនៃស្បែក និងជំរុញរាងកាយផលិត collagen យ៉ាងមានប្រសិទ្ធភាព។ ពីនោះជួយឱ្យស្បែកតឹងមានសំណើមនិងរលើបរលោង។
- ផ្លែឈើនិងបន្លែមានពណ៌ក្រហម
រូបភាពដំណាង
សារជាតិរបស់អាហារទាំងនេះសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានឈ្មោះថា Lycopene ។ សារធាតុនេះទាំងដើរតួជាឡេការពារកម្តៅថ្ងៃធម្មជាតិ ទាំងជួយជំរុញរាងកាយបង្កើនការផលិត collagen យ៉ាងមានប្រសិទ្ធភាព។ ដូច្នេះហើយ អ្នកគួរតែបង្កើនការទទួលទានបន្លែមានក្រហម ដូចជា ម្ទេសប្លោក ប៉េងប៉ោះ ស្ត្របឺរី ការ៉ុត ត្រសក់ ឪឡឹក.. ដើម្បីរក្សាសុខភាពឲ្យបានល្អ និងស្បែកស្អាត រលើបរលោង។
- ផ្លែឈើដូចជាប្រភេទក្រូចឆ្មារ
ការបន្ថែមនូវសារធាតុ Collagen ធម្មជាតិជាមួយនឹងផ្លែឈើដូចជា ក្រូច ក្រូចឆ្មា ផ្លែប៊្លូបឺរី និងក្រូចថ្លុង ផ្តល់ឱ្យរាងកាយនូវបរិមាណវីតាមីន C ដ៏សម្បូរបែប។ នេះត្រូវបានគេចាត់ទុកថាជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏រឹងមាំ ទាំងមានអត្តប្រយោជន៍កម្ចាត់រ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ ទាំងជួយជំរុញរាងកាយឱ្យផលិត collagen ដើម្បីរក្សាភាពយឺតតឹងនៃស្បែក និងប្រឆាំងនឹងភាពចាស់នៃស្បែកប្រកបដោយប្រសិទ្ធភាព។
- ប៊ឺរ
រូបតំណាង
មិនត្រឹមតែជាផ្លែឈើត្រូវបាននិយមពេញចិត្តធម្មតាមានរសជាតិឆ្ងាញ់ ធាត់និងមានក្លិនក្រអូបប៉ុណ្ណោះទេ ប៉ុន្តែផ្លែបឺរក៏ត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងផ្នែកថែរក្សាសម្រស់ផងដែរ។ ជាពិសេស សមាសភាពនៃផ្លែបឺរគឺសម្បូរទៅដោយវីតាមីន E និងខ្លាញ់ Omega-3 ដែលជួយប្រឆាំងរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ បង្កើនការផលិត collagen រក្សាស្បែកឱ្យមានសំណើមនិងតឹងម៉ត់ពីមួយថ្ងៃទៅមួយថ្ងៃ។
- សណ្តែកសៀង
រូបភាពតំណាង
ការទទួលទានសណ្តែកសៀង និងផលិតផលសណ្តែកសៀងច្រើនក៏ជាមធ្យោបាយមួយដើម្បីជួយបំពេញបន្ថែម collagen ធម្មជាតិសម្រាប់រាងកាយប្រកបដោយប្រសិទ្ធភាព ដោយសារវត្តមានរបស់សារធាតុសកម្ម genistein ។ សារធាតុសកម្មនេះក៏ជួយការពារ enzyme ដែលបណ្តាលឱ្យស្បែកឆាប់ចាស់និងបង្កើនភាពយឺតនៃស្បែកប្រកបដោយប្រសិទ្ធភាព។
- ខ្ទឹមស
ខ្ទឹមសមិនត្រឹមតែជាភ្នាក់ងារប្រឆាំងនឹងការរលាក និងការឆ្លងរោគដ៏មានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបង្កើតឡើងវិញនូវសរសៃ collagen ដែលត្រូវបាន “ខូចខាត” ទៅតាមពេលវេលាផងដែរ ដោយសារធាតុផ្សំសកម្មនៃស្ពាន់ធ័រ អាស៊ីត lipoic និង taurine ។
- ត្រីសាម៉ុង
រូបភាពតំណាង
នេះគឺជាប្រភេទត្រីដែលមានជីវជាតិនិងមានតម្លៃសេដ្ឋកិច្ចខ្ពស់ សមាសភាពរបស់ត្រី salmon មានអាស៊ីតខ្លាញ់ Omega-3 ជាច្រើនជួយថែរក្សាស្បែកឱ្យមានសុខភាពល្អ ហើយក្រៅពីនេះវាក៏ជួយកាត់បន្ថយកូលេស្តេរ៉ុល LDL អាក្រក់ ការពារសុខភាពនៃប្រព័ន្ធសរសៃឈាមបេះដូង។
- សាច់ទួរគី
បំពេញបន្ថែមសាច់ទួរគីនឹងជួយពន្យឺតដំណើរការបំផ្លាញក៏ដូចជាការផ្លាស់ប្តូរ collagen ដោយសារប្រូតេអ៊ីនមួយប្រភេទដែលមានឈ្មោះថា carnosine។ ក្រៅពីនេះ សារធាតុនេះក៏ជួយឱ្យស្បែកមានភាពយឺតតឹងនិងទន់ផងដែរ។
បំពេញបន្ថែម collagen ធម្មជាតិជាមួយនឹងអាហារបំប៉នតើគ្រប់គ្រាន់ដែរឬទេ?
ទោះបីជា Collagen ធម្មជាតិនៅក្នុងអាហារមានច្រើនក៏ដោយ ការសិក្សាវិទ្យាសាស្ត្របានបង្ហាញថាការបំពេញបន្ថែម Collagen ធម្មជាតិជាមួយនឹងអាហារបំប៉នគឺមិនគ្រប់គ្រាន់ដើម្បីបន្ថែមនូវចំនួន Collagen ដែលរាងកាយខ្វះនោះទេ។ អ្នកជំនាញពន្យល់ថា Collagen នៅក្នុងអាហារជាធម្មតាមានរចនាសម្ព័ន្ធធំ ដូច្នេះអាចពិបាកស្រូបយកបានពេញលេញនិងភាគច្រើនត្រូវបានបញ្ចេញចេញក្រៅអស់ហើយ។
-
Face Lift Collagen 24k Jinhea
បច្ចុប្បន្ននេះបងប្អូននារីនិយមប្រើប្រភេទសេរ៉ូមប្រឆាំងភាពចាស់ ជាប្រភពផ្តល់វីតាមីន ជាតិសំណើម ជួយព្យាបាលមុន បំបាត់ភាពជ្រីវជ្រួញ កាត់បន្ថយស្នាមអុចខ្មៅ និងធ្វើឱ្យស្បែកស្មើពណ៌គ្នា។ ព្រោះប្រភេទសេរ៉ូមលំដាប់ខ្ពស់នាពេលបច្ចុប្បន្នជាមួយនឹងការរួមផ្សំនៃសារជាតិទឹកមាស 24k និងសរសៃ Protein ជួយបង្កើនមុខងារនៃការបង្កើតកោសិការជ្រៅក្រោមស្បែកឡើងវិញ បន្តឹងស្បែក ធ្វើអោយស្បែកហាប់ណែន ធ្វើអោយស្បែកក្មេងជាងវ័យ ទន្ទឹមនឹងនេះ ប្រឆាំងនឹងផលប៉ះពាល់អាក្រក់របស់ពន្លឺព្រះអាទិត្យទៅលើស្បែក។
ប្រភេទ Serum Face Life Collagen 24k ជាមួយនឹងសារជាតិមាសណាណូ មានប្រយោជន៍ខ្លាំងណាស់ក្នុងការទប់ស្កាត់ភាពចាស់នៃស្បែក ធ្វើអោយស្បែកភ្លឺថ្លា បញ្ចេញជាតិពុល និងព្យាបាលស្បែកខូច។ បន្ទាប់ពីព្យាបាលជាមួយមាសណាណូ កោសិកាស្បែកនឹងត្រូវបានស្ថាបនាឡើងវិញ គ្រប់គ្រងការបញ្ចេញជាតិប្រេងបានប្រសើរជាងមុន ជួយឱ្យស្បែករក្សាជាតិទឹក ហាប់ណែន តឹងម៉ត់រលោងនិងការពារអាលែកហ្ស៊ី។
គ្រឿងផ្សំ៖ មាសណាណូ ចំរាញ់ចេញពីប្រទានកន្ទុយក្រពើ natri hyaluronate nicotinamide ស្នែងសត្វក្តាន់ យិនស៊ិន ខ្លឹមសាររុក្ខជាតិពីដំឡូង cherry ប៉េងប៉ោះ សណ្តែង… ទន្ទឹមនឹងនេះរួមផ្សំជាមួយសរសៃប្រូតេអ៊ីន ស្បែកនឹងត្រូវបានផ្តល់សារជាតិដ៏មានតម្លៃតាមបែបពេញលេញដែលមានប្រសិទ្ធិភាពធ្វើអោយស្បែកក្មេងជាងវ័យ បន្តឹងស្បែក តឹងម៉ត់រលោងនិងស្រស់ស្រាយភ្លឺថ្លា ជំរុយរាងកាយផលិតសារធាតុចិញ្ចឹមដែលមានសុខភាពល្អដោយផ្ទាល់សម្រាប់ស្បែក ប្រឆាំងនឹងសញ្ញាចាស់នៃអាយុនិងផលប៉ះពាល់អវិជ្ជមានពីបរិស្ថាន។