មានមិត្តនារីៗជាច្រើនកំពុងបាត់បង់ទំនុកចិត្តខ្លួនឯង តោះស្វែងយល់ពីវិធីថែទាំស្បែកដងខ្លួនសម៉ត់រលោងដែលមានប្រសិទ្ធភាព និងសុវត្ថិភាពណា។
ប្រសិនបើមិត្តនារីៗរបស់អ្នកដឹងពីវិធីថែទាំរាងកាយទាំងមូលឱ្យបានត្រឹមត្រូវនោះ ឱកាសទទួលបានស្បែកសមានសុខភាពល្អ ម៉ត់រលោង និងភ្លឺថ្លាតាមបែបធម្មជាតិគឺជារឿងអាចធ្វើទៅបាន។ សូមអនុវត្តវិធីខាងក្រោមឱ្យបានទៀងទាត់ អ្នកនឹងកាន់តែមានទំនុកចិត្តលើស្បែករបស់ខ្លួនឯង។
( រូបភាពតំណាង)
-
សម្អាតរាងកាយ
ការងូតទឹកសម្អាតរាងកាយហាក់ដូចជាសាមញ្ញ ប៉ុន្តែមានមនុស្សតិចណាស់ដែលធ្វើវាបានត្រឹមត្រូវ។ ដើម្បីអោយស្បែកមានសុខភាពល្អ សម៉ត់ អ្នកគួរតែងូតទឹកក្នុងទឹកនៅសីតុណ្ហភាព 28-36 អង្សាសេ ដើម្បីឱ្យស្បែកទន់រលោង រន្ធញើសបើក ធ្វើឱ្យវាងាយស្រួលក្នុងការជម្រះភាពកខ្វក់នៅលើស្បែក។
( រូបភាពតំណាង)
-
កម្ចាត់កោសិកាលើដងខ្លួន
ជាធម្មតាយើងតិចមានគោលគំនិតជម្រះស្បែកងាប់លើដងខ្លួន រឿងទាំងនេះគឺខុសទាំងស្រុងព្រោះស្រទាប់ស្បែកដែលងាប់នៅលើស្បែកនឹងធ្វើឱ្យស្បែកខ្មៅស្រអាប់មិនភ្លឺថ្លា និងកាត់បន្ថយឱកាសក្នុងការស្រូបយកសារធាតុចិញ្ចឹមនៅពេលប្រើផលិតផលថែរទាំស្បែក។
ដូច្នេះ អ្នកគួរតែជម្រះកោសិកាស្បែកចាស់ឱ្យបានទៀងទាត់ 1-3 ដងក្នុងមួយសប្តាហ៍ ជាមួយនឹងរូបមន្តធម្មជាតិមួយចំនួនដូចជា អូត កន្ទក់អង្ករ … ឬផលិតផលជម្រះកោសិកាស្បែកចាស់សម្រាប់ដងខ្លួន។
( រូបភាពតំណាង )
-
ម៉ាស់អប់សម្រាប់ដងខ្លួន
ម៉ាស់អប់សម្រាប់ដងខ្លួន
ចង់ថែទាំស្បែកសម៉ត់រលោង អ្នកត្រូវប្រើម៉ាសអប់ជាប្រចាំ ដើម្បីនាំសារធាតុចិញ្ចឹមជ្រៀបចូលជ្រៅទៅក្នុង។ ជាពិសេស បន្ទាប់ពីដំណើរការជម្រះកោសិកាចាស់គឺជាពេលវេលាដែលស្បែកស្រូបយកសារធាតុចិញ្ចឹមបានល្អបំផុត។ អ្នកអាចធ្វើម៉ាស់អប់ពីធម្មជាតិដូចជា ទឹកឃ្មុំ កន្ទក់អង្ករ ទឹកដោះគោស្រស់ ប្រេងអូលីវ …
អនុវត្តឱ្យបានទៀងទាត់ 2 ទៅ 3 ដងក្នុងមួយសប្តាហ៍ រាល់ពេលធ្វើត្រូវចំណាយពេល 20 នាទីដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់បំផុត។
( រូបភាពតំណាង )
-
ជ្រើសរើសសាប៊ូងូតទឹកសមស្រប
ការជ្រើសរើសសាប៊ូងូតទឹកគឺជារឿងសំខាន់បំផុតព្រោះសាប៊ូងូតទឹកត្រូវបានប្រើជារៀងរាល់ថ្ងៃ ប្រសិនបើអ្នកជ្រើសរើសប្រភេទមិនត្រឹមត្រូវសម្រាប់ស្បែកទេ នឹងងាយធ្វើឱ្យស្បែកស្ងួត។
អ្នកគួរជ្រើសរើសសាប៊ូងូតទឹកដែលមានសំណើមខ្ពស់ ពពុះតិច និងមានមុខងារធ្វើឱ្យស្បែកដងខ្លួនសកាន់តែល្អ។
ផលិតផលដ៏ពេញនិយមមួយក្នុងការធ្វើអោយស្បែកស ត្រូវតែនិយាយដល់ឈ្មោះ Firming & Whitening Body Cream របស់ផ្ទះ Jinhea ដែលជាផលិតផលដែលមានផ្ទុកសារធាតុ Arbutin ដែលផ្តល់នូវប្រសិទ្ធភាពការពារកំដៅថ្ងៃ ផ្តល់សំណើមជ្រៅដល់ស្បែក ទន់រលោង និងយឺតតឹង ហើយជាពិសេសការបង្កើតឡើងវិញនូវកោសិកាថ្មីជួយអោយស្បែកពីខ្មៅស្រអាប់ ប្រែជាសភ្លឺថ្លា ឡើង tone យ៉ាងមានប្រសិទ្ធភាពក្នុងរយៈពេល 7 ថ្ងៃ។ ក្រៅពីនេះ វាក៏មានសមត្ថភាពទប់ស្កាត់សកម្មភាពរបស់ melanin ស្តារស្បែកខ្មៅស្រអាប់ មិនស្មើពណ៌គ្នា ជួយឱ្យស្បែកសបែបធម្មជាតិ ការពារភាពចាស់ ទប់ស្កាត់សកម្មភាពរ៉ាឌីកាល់សេរី នាំមកនូវស្បែកស្រស់ថ្លាក្មេងជាងវ័យ ពោរពេញដោយភាពរស់រវើក ក្លិនក្រអូបស្រាល ជួយឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយនៅពេលប្រើ ផលិតផលមិនមានផ្ទុក Parabens មិនមានសារធាតុគីមីដែលបង្កគ្រោះថ្នាក់ មិនកាត់ស្បែកនិងស្តើងស្បែក ផ្ទុយមកវិញការពារស្បែករបស់អ្នកមានសុខភាពល្អជានិច្ច។
( រូបផលិតផល Firming & Whitening Body Cream )
-
មិនងូតទឹកក្តៅពេក
ទឹកក្តៅនឹងធ្វើឱ្យស្បែកស្ងួត ដូច្នេះការងូតទឹកដោយទឹកក្តៅឧណ្ហៗគ្រប់គ្រាន់ដើម្បីសម្អាតស្បែករបស់អ្នក ហើយបញ្ចប់ការងូតទឹកដោយទឹកត្រជាក់ដើម្បីរក្សាសំណើមដល់ស្បែក។
( រូបភាពតំណាង )
-
ការរួមបញ្ចូលគ្នានៃការផ្តល់សំណើមនិងធ្វើឱ្យស្បែកស
ប្រើឡេធ្វើអោយស្បែកដងខ្លួនសទាំងមូល ដែលមានបន្ថែមសារធាតុសំណើមខ្ពស់គឺជាវិធីថែទាំដងខ្លួនយ៉ាងល្អបំផុតដើម្បីធ្វើអោយឱ្យស្បែកសភ្លឺថ្លាម៉ត់រលោង ដោយមិនធ្វើឱ្យស្បែកខ្វះជាតិទឹកឡើយ។
អ្នកគួរតែលាបឡេបន្ទាប់ពីងូតទឹក ព្រោះនៅពេលនោះស្បែកត្រូវបានសម្អាត មានសំណើមធម្មជាតិ សារធាតុចិញ្ចឹមនៅក្នុងឡេនឹងស្រូបយកបានល្អបំផុត។
-
របបអាហារសមស្រប