បណ្តុះសារាយស្ពីរ៉ូលីណា Spirulina ជាវិធីសាស្រ្តប្រើម៉ាស៊ីនតូច និងសារាយសមុទ្រមានមុខងារ: ធ្វើអោយស្បែកសភ្លឺថ្លាម៉ត់រលោង។ជួយធ្វើអោយស្បែកក្មេងជាងវ័យនិងកាត់បន្ថយការកើតមុនបានយ៉ាងល្អផងដែរ។ នេះគឺជាវិធីសាស្រ្តចិញ្ចឹមនិងថែរក្សាស្បែកនៅហាង Kim Beauty Lab កំពុងដែលពេញនិយមខ្លាំងនៅភ្នំពេញ។
————————————————————
វិធីបណ្តុះសារាយ ស្ពីរ៉ូលីណានៅហាងKim Beauty Lab មានអ្វីពិសេស?
សារាយ Spirulina ជាអ្វី?
សារាយស្ពីរ៉ូលីណា- Spirulina គឺជារុក្ខជាតិដែលរកឃើញនៅសមុទ្រជប៉ុន – វាគឺជារុក្ខជាតិដែលគេហៅថា“អាហារពិសេស”សម្រាប់ស្បែក,ព្រោះសារាយនេះគឺមានសារធាតុចិញ្ចឹមជាច្រើនដែលល្អសម្រាប់ស្បែក ដូចជា: Phycocyanin, Chlorophyll, Polysaccharide, Beta-caroten,..មានសារធាតុលូតលាស់យ៉ាងខ្លាំងនិងមាន 8 ប្រភេទ axit amin សំខាន់ៗហើយវាក៏ជារុក្ខជាតិដែលបានគេបង្ហាញថាមានសមត្ថភាពក្នុងការបន្សុទ្ធស្បែក ជួយ”ផ្តល់សំណើម” ចិញ្ចឹមស្បែកបានល្អបែបលឿនរហ័សជួយព្យាបាលបញ្ហាស្បែកជាំស្បែកមានពណ៏ខ្មៅស្រអាប់ឡើងសស្អាតបែបធម្មជាតិ។
បណ្តុះសារាយ Spirulina នៅហាង Kim Beauty Lab គឺជាអ្វី?
បណ្តុះសារាយ Spirulina នៅហាងKim Beauty Lab ជាវិធីសាស្រ្តប្រើម៉ាស៊ីនតូចដើម្បីយកសារធាតុសារាយសមុទ្រចូលជ្រៅក្នុងស្បែក។ នេះគឺជាវិធីសាស្រ្តចិញ្ចឹមនិងថែរក្សាស្បែកនិងជួយស្បែកសស្អាតភ្លឺថ្លាទន់ម៉ត់រលោង ។
គឺជាវិធីសាស្រ្ត ដែលមានបច្ចេកវិទ្យាខ្ពស់, មិនឈឺ,មិនធ្វើឲ្យរបួសស្បែក។ វិធីគឺបានធ្វើឡើងត្រូវតាមស្តង់ដារសុវត្ថិភាពរបស់ក្រសួងសុខាភិបាលធានាលទ្ធផលដែលបានទទួលគឺ ជាលាយលក្ខណ៍អក្សរ។
វិធីបណ្តុះសារាយស្ពីរ៉ូលីណា សមរម្យសម្រាប់អ្នកណាខ្លះ
បណ្តុះសារាយ Spirulina នៅហាង Kim Beauty Lab កំពុងតែពេញនិយំនៅភ្នំពេញ ព្រោះវិធីនេះល្អប្រើបានគ្រប់ប្រភេទស្បែក ទាំងបុរស និងស្ត្រីអាចប្រើបាន:
————————————————————
ប្រសិទ្ធភាពពីវិធីបណ្តុះ សារាយស្ពីរ៉ូលីណា:
● ជម្រុះកោសិកាចាស់ចោលនិងជួយស្បែកភ្លឺថ្លាជាង
● ជំរុញការបង្កើត collagen និង elastinជួយស្បែកអ្នកស្អាត
● ចិញ្ចឹមស្បែកឲ្យសភ្លឺម៉ត់រលោងបែបលឿនរហ័ស
● ស្បែកសឡើង (ពី 3-4 កម្រិត) ឃើញស្បែកសភ្លឺផ្កាឈូកស្រស់ស្អាតចែងចាំង
● ជួយបង្រួមរន្ធញើស
● កាត់បន្ថយបញ្ហាជាំ, ស្នាមអុជៗ
● ធានាមានសុវត្ថិភាព មិនឈឺ មិនរលាកស្បែកនិងទទួលបានប្រសិទ្ធភាពលើកប្រើដំបូង
● វិធីប្រើបានទាំងបុរស និងនារីគ្រប់វ័យ, ក្រៅពីប្រើលើផ្ទៃមុខអ្នកអាចបណ្តុះ nano ពេញរាងកាយក៏បានដែរ។
————————————————————
វិធីបណ្តុះសារាយស្ពីរ៉ូលីណានៅហាង Kim Beauty Lab:
ជំហានទី 1: ពិនិត្យស្បែកនិងណែនាំអតិថិជន
ដើម្បីឲ្យអតិថិជូនដឹងច្បាស់ពីស្បែករបស់គាត់និងមានផែនការថែរក្សាស្បែកឲ្យបានសស្អាតល្អបំផុត។អ្នកជំនាញត្រូវពិនិត្យមើលស្បែកច្បាស់រួចណែនាំវិធីដែលល្អបំផុតសម្រាប់ស្បែកនិមួយៗ
ជំហានទី 2: សម្អាតគ្រឿងសំអាង
នេះជាជំហានដ៏សំខាន់មួយដើម្បីជួយស្បែកស្អាតកម្ចាត់ភាពកខ្វក់ សំណល់គ្រឿងសម្អាង ឡេការពារកម្តៅថ្ងៃ,…ផលិតផលប្រើនៅជំហាននេះក៏ត្រូវបានជ្រើសរើសឲ្យបានត្រូវជាមួយស្បែកអ្នកដែល។
ជំហានទី 3: ជម្រុះកោសិកាចាស់ៗចេញ
បានប្រើផលិតផលរួមនិងmassageថ្នមៗគឺជួយកម្ចាត់ចេញស្រទាប់ស្បែកចាស់ៗធ្វើឱ្យស្បែកស្អាត និងងាយស្រួលក្នុងការស្រូបយកសារធាតុចិញ្ចឹម។
ជំហានទី 4: លាងស្អាតមុខម្ដងទៀត
លាងជាមួយផលិតផលត្រូវជាមួយស្បែកជួយស្បែកបានសម្អាតល្អនិងស្រស់ស្រាយជាង។
ជំហានទី 5: Massage ស្បែកនិងឆ្ពុងម៉ាស៊ីន
ជំហាននេះជួយរន្ធញើស បិទបើកទំលាយ, រុញមុននិងយកស្រទាប់ស្បែកចាស់ឬភាពកខ្វក់ដែលនៅសល់ចេញអស់។
ជំហានទី 6: យកជាតិខ្លាញ់និងជាតិប្រេងចេញ
ជួយកម្ចាត់ជាតិខ្លាញ់ ឬប្រេង ធូលីដី កោសិកាចាស់ៗតូចៗដែលជាប់ជ្រៅក្រោម និងលើស្បែក។
ជំហានទី 7: យកគ្រាប់មុនចេញ (បើសិនមានមុន)
តិថិជនម្នាក់ៗនឹងមានឧបករណ៍ដើម្បីយកមុនប្រើប្រាស់ដាច់ពីគ្នា ដែលត្រូវបានអនាម័យ និងប្រើតែម្តងគត់។ បច្ចេកទេសយកគ្រាប់មុននៅ Kim Beauty Lab ពិតជាល្អណាស់ ជួយយកចេញអស់គ្រាប់មុនទាំងមូលដោយមិនឈឺក្រហាយ។
ជំហានទី 8:ប្រើពន្លឺពណ៏ស្វាយ កម្ចាត់មេរោគនិង Povidine
ប្រើពន្លឺពណ៏ស្វាយកម្ចាត់មេរោគរួមជាមួយ Povidineសម្លាប់មេរោគ និងជូតជាមួយទឹកអំបិលសរីរវិទ្យាម្ដងទៀត។
ជំហានទី 9. ធ្វើវិធីបណ្តុះសារាយស្ពីរ៉ូលីណា
តាមផែនការរបស់អតិថិជនអ្នកជំនាញនិងយកជំនួនសារាយ Spirulina រួមជាមួយសារធាតុច្រើនមុខសំខាន់ផ្សេងៗទៀតចូលក្នុងស្បែក។ ប្រើម៉ាស៊ីនតូចអុះនិងម៉ាស្សាថ្នមៗជំវិញផ្ទៃមុខឲ្យបានសព្វពេញស្មើគ្នាកុំឲ្យសារាយនឹងស្ងួតលឿនពេក។
ជំហានទី 10. បណ្តុះ សារាយស្ពីរ៉ូលីណាប្រើ ជាមួយបច្ចេកវិទ្យាពន្លឺជីវសាស្រ្ត
បណ្តុះ សារាយស្ពីរ៉ូលីណារួចក៏បន្តប្រើ ជាមួយបច្ចេកវិទ្យាពន្លឺជីវសាស្រ្ត រយះពេល15 នាទីគឺជួយឲ្យសារធាតុចិញ្ចឹមបានជ្រាបចូលយ៉ាងជ្រៅនិងស្អិតជាប់ល្អក្នុងស្បែក
ជំហានទី 11. សម្អាតស្បែកម្ដងទៀតនិងបន្ថែម oxy ស្រស់ឲ្យស្បែក
ជួយសម្អាតផ្ទៃស្បែកស្អាតល្អរន្ធញើសក៏សកអាតផងដែរ
ជំហានទី 12: បិតម៉ាសបិតមុខនិងបញ្ចប់វិធី
ជួយស្បែកបង្កើនសំណើមនិងបន្ថែមបានសារធាតុសំខាន់ៗឲ្យស្បែក
————————————————————
អ្នកគួតែប្រើវិធីបណ្តុះសារាយស្ពីរ៉ូលីណាតាមពេលវេលាណាខ្លះ?
ស្បែកធម្មតា,ស្បែកមិនមានបញ្ហាអ្វីសោះចង់បណ្តុះសារាយព្រោះចង់ស្បែកស្អាតក្មេងជាងវ័យគឺប្រើ 3 – 4 សប្តាហ៍/បណ្តុះ1ដង
អ្នកមានស្បែកមុន (យូរឆ្នាំមកហើយ), ស្បែកខ្មៅស្រអាប់, ជាំតិចៗ, ពណ៏ស្បែកមិនស្មើគឺគួតែត្រឹម7ឬ10ថ្ងៃត្រូវបណ្តុ1ដង។